- Back to Home »
- អ៊ុតទាំងអស់គ្នា! Barcelona អាចវាយបក Real Madrid បានទេយប់នេះ?
Posted by : Unknown
Wednesday, August 16, 2017
Barcelona នឹងត្រូវលើកទ័ពទៅសងសឹក Real Madrid វិញនៅជើងទី២ ក្នុងកីឡដ្ឋាន Santiago Bernabéu ក្នុងពានរង្វាន់ Spanish Super Cup នៅម៉ោង៤ទៀបភ្លឺយប់នេះ។
សម្រាប់ជើងទី២ ក្រុមភ្ញៀវ Barca ត្រូវការធ្វើការធ្ងន់មែនទែន ដោយសារពេលលេងក្នុងដីពួកគេភ្លាត់ស្នៀតរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ ពោលគឺចាញ់៣-១។ ដូច្នេះ Barcelona ត្រូវប្រឹងលេងយ៉ាងណាវាយបកយកឈ្នះ ៤-២ ឬស៊ីឲ្យបានលើសពី៣គ្រាប់ ដើម្បីឈ្នះពាន និយាយរួមត្រូវស៊ុតឲ្យបានច្រើនគ្រាប់។
តំបន់កណ្ដាលរបស់ Real Madrid ដែលមានToni Kroos និង Isco កំពុងស្ថិតនៅចំណុចកំពូល ដែលជាឧបសគ្គធំសម្រាប់ Barcelona ព្រួយបារម្ភ។ Barca កំពុងមានបញ្ហាតំបន់កណ្ដាល ដោយសារពេលនេះ Andrés Iniesta មានរបួសភ្លៅត្រូវជំនួសវិញដោយ Roberto។ ចំពោះ Ronaldo អវត្តមាន៥ប្រកួតគ្មានចោទជាបញ្ហាសម្រាប់ស្ដេចសទេ ព្រោះកីឡាករទាំងអស់កំពុងលេងត្រូវជើងគ្នា។
ជុំវិញការប្រកួត Zidane បានលើកឡើងថា៖ "ពួកយើងរៀបចំរួចរាល់ ហើយនៅជើងទី១ពួកយើងធ្វើបានល្អ។ ពួកយើងសប្បាយចិត្តនូវអ្វីដែលពួកយើងបានធ្វើកន្លងមក ប៉ុន្តែវាជារដូវកាលវែងឆ្ងាយ ហើយពួកយើងត្រូវប្រឹងប្រែងបន្តទៀត។ អ្វីៗសុទ្ធតែអាចទៅរួច។ ក្នុងបាល់ទាត់មិនមានអ្វីច្បាស់លាស់ទេ។ ពួកយើងនៅតែប្រឹងលេងឲ្យអស់ពីចិត្ត ព្រោះ Barcelonaអាចបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេល"។
ចំណែកលោក Ernesto Valverde បាននិយាយថា៖ "គ្មានអ្វីដែលមិនអាចទៅរួចទេ។ ពួកយើងនៅតែមានវិធីក្នុងការលេងដើម្បីឈ្នះពាន។ Real មានប្រៀបជាង ហើយពួកយើងនឹងចាំមើលពួកគេក្នុងការវាយបក"។
ចំពោះទម្រង់លេងនិងកីឡាករអាចជា៖
Barcelona (៤-៣-៣)៖ Ter Stegen; Vidal, Piqué, Umtiti, Alba; Rakitic, Busquets, Roberto; Messi, Suárez, Deulofeu។
Real Madrid (៤-៤-២)៖ Navas; Carvajal, Nacho, Varane, Theo; Vázquez, Modric, Kovacic, Asensio; Bale, Benzema៕
Powered by Blogger.