Archive for 2017
គ្រូបង្វឹក U22 វៀតណាម ថាពូលរបស់ខ្លួនសុទ្ធតែក្រុមខ្លាំងៗ
លោក Nguyen Huu Thang គ្រូបង្វឹក U22 វៀតណាម ទទួលស្គាល់ថាក្រុមរបស់លោកស្ថិតនៅក្នុងពូលមានក្រុមខ្លាំងៗ ហើយលោកជឿជាក់ថារាល់ក្រុមទាំងអស់សុទ្ធតែមានឱកាសដូចៗគ្នាក្នុងការរកគ្រាប់បាល់នៅ SEA Games ។
អតីតអ្នកចាត់ការទូទៅរបស់ក្រុម Song Lam Nghe An និងជាគ្រូបង្វឹក U22 វៀតណាមបច្ចុប្បន្ន និយាយថា "ខ្ញុំមិនចង់ទស្សន៍ទាយអ្វីទេ ប៉ុន្តែការប្រកួតដំបូងគេសំខាន់ខ្លាំងណាស់។ ជាការពិត វៀតណាមចង់ក្លាយជាម្ចាស់ជើងឯក និង ឈ្នះមេដាយមាស ប៉ុន្តែក្រុមដទៃក៏ចង់ដូចគ្នា"។
ជំនួបបើកឆាកក្នុងពូលB នៅថ្ងៃទី១៥ សីហា U22វៀតណាម ត្រូវប៉ះ ទីម័រខាងកើត ក្រុមខ្លាំងថៃ ប៉ះ ឥណ្ឌូណេស៊ី ខណៈគោព្រៃកម្ពុជា ត្រូវប៉ះ ជាមួយ ហ្វីលីពីន នៅម៉ោង ៨:៤៥ នាទីល្ងាច។
នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ U22វៀតណាម ស្ថិតនៅក្នុងពូលB ដែលត្រូវប្រឈមជាមួយកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង ទីម័រខាងកើត៕
U22វៀតណាម
ក្រុម U22 ថៃបានទៅសុំសំណាងពី លោកសង្ឃជួយក្រុម Leicester លើកពាននៅអង់គ្លេស
ក្រុមបាល់ទាត់ក្រោមអាយុ២២ឆ្នាំរបស់ប្រទេសថៃបានទៅជួបជាមួយលោកសង្ឃ Phra Prommangkalachan ដែលត្រូវបានគេជឿជាក់ថាមានមហិទ្ធិរឹទ្ធធ្លាប់ជួយក្រុមបាល់ទាត់ Leicester City លើកពានលីគកំពូលអង់គ្លេសបានកាលពីលើកមុន។
លោក Worrawoot Srimaka គ្រូបង្វឹកក្រុម U22 ថៃបាននាំកូនក្រុមទាំងអស់ទៅសុំក្ដីសុខ និងសំណាងល្អពីលោកសង្ឃល្បីឈ្មោះ Phra Prommangkalachan ដែលធ្លាប់ទៅជួយក្រុម Leicester City លើកពានលីគកំពូលអង់គ្លេស។ ការទៅនេះគឺដោយសារតែជំនឿរបស់ប្រជាជនថៃ និងក្រុមបាល់ទាត់ជាច្រើនតែងតែទៅជួបព្រះអង្គ មុនចេញទៅប្រកួតនានា។ ស្របពេលដែលថៃត្រូវការពារតំណែងជើងឯករបស់ខ្លួននៅស៊ីហ្គេមផងនោះ ទើបត្រូវស្វែងរកជំនឿខ្លះបូកផ្សំជាមួយទេពកោសល្យរបស់ពួកគេផ្ទាល់។
នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ ក្រុម U22 ថៃស្ថិតក្នុងពូល B ត្រូវតតាំងជាមួយក្រុមឥណ្ឌូនេស៊ី ទីម័រខាងកើត វៀតណាម កម្ពុជា ហ្វីលីពីននិងវៀតណាម៕
Posted by Unknown
កាន់តែពិបាក U22 កម្ពុជាអវត្តមានកីឡាករសំខាន់៣រូបមិនបានលេង ១ឬ២ប្រកួត
កីឡាករ U22 កម្ពុជា នឹងអវត្តមានកីឡាករសំខាន់ៗ ៣រូបចំនួន ១ឬ២ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្កេមគឺ ច្រឹង ពលរដ្ឋ មានរបួសជង្គង់ផ្នែកខាងក្រោយក្នុងពេលកំពុងហ្វឹកហាត់ ខណៈ សឿត បារាំង និងអ៊ឹង សុដាវិត ត្រូវត្រឡប់មកប្រឡងបាក់ឌុបវិញ។
Leonardo Vitorino
បើតាមគ្រូបង្វឹកលោក Leonardo Vitorino គ្រូ U22 កម្ពុជាបានឲ្យដឹងថា ច្រឹង ពលរដ្ឋ អាចមិនបានលេងចំនួន ១ឬ ២ប្រកួតដំបូងដោយសាររបួសខាងលើ។ ចំណែក សឿត បារាំង និង អ៊ឹង សុដាវិត ត្រូវអាក់ខានមិនអាចលេងចំនួន ២ប្រកួតចុងក្រោយដោយសារពួកគេត្រូវមកប្រលងបាក់ឌុបនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
ច្រឹង ពលរដ្ឋ
សឿត បារាំង
អ៊ឹង សូដាវិត (លេខ ១០)
កម្មវិធីប្រកួតរបស់ U22 កម្ពុជា
- ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ U22 កម្ពុជា Vs U 22 ហ្វីលីពីន ម៉ោង ៨:៤៥ នាទី
- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ U22 វៀតណាម Vs កម្ពុជា ម៉ោង ៤ :០០នាទី
- ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ U22 ថៃ Vs U 22 កម្ពុជា ម៉ោង ៨:៤៥ នាទី
- ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត ម៉ោង ៨:៤៥ នាទី
- ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ U22 ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៤:០០នាទី
Posted by Unknown
Leo ថាកីឡាករក្មេង ទើបចាញ់ហ្វីលីពីនថ្ងៃបើកឆាក
កម្ពុជា មិនអាចធ្វើអ្វីក្រុមហ្វីលីពីនបាននោះទេ ក្នុងការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីយប់មិញនេះ ផ្ទុយទៅវិញ បែរជាត្រូវក្រុមមួយនេះវាយបកយកឈ្នះក្នុងលទ្ធផល ២-០ ថែមទៀត។
លោក Leonardo Vitorino គ្រូបង្វឹកក្រុម U22 កម្ពុជា បានបញ្ជាក់ថាមូលហេតុកូនក្រុមលេងមិនល្អ ដោយសារការប្រកួតនេះនៅក្រៅដី ខុសពីការប្រកួតនៅភ្នំពេញ ដែលមានអ្នកគាំទ្រលើកទឹកចិត្តច្រើន។ មួយវិញទៀត កីឡាករក្រុម U22 កម្ពុជា ដូចដែលលោកធ្លាប់ប្រាប់ជាច្រើនលើកហើយថាភាគច្រើនសុទ្ធតែកីឡាករក្មេងៗ ដូច្នេះអាចនឹងខ្វះបទពិសោធ។
ក្រុមកីឡាករក្មេងៗ ទាំងនោះ ក៏មិនសូវបានចូលលេងច្រើនដែរក្នុងការប្រកួតនៅក្លឹបអាជីពរបស់ពួកគេ។ ហេតុដូច្នេះ វាអាចនឹងធ្វើឱ្យអារម្មណ៍របស់ពួកគេមិនមូល ហើយលេងមិនសូវបានល្អ។ យ៉ាងណាមិញ ការប្រកួតបន្ទាប់លោក Leo រំពឹងថានឹងទទួលបានលទ្ធផលល្អជាងនេះ ត្បិតអីត្រូវទល់ក្រុមខ្លាំងក៏ដោយ។
ខាងក្រោមនេះជាការប្រកួតបន្ទាប់របស់កម្ពុជា៖
- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ U22 វៀតណាម Vs កម្ពុជា ម៉ោង ៣ :០០នាទីរសៀល
- ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ U22 ថៃ Vs U 22 កម្ពុជា ម៉ោង ៧:៤៥ នាទីយប់
- ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ U22 កម្ពុជា Vs ទីម័រខាងកើត ម៉ោង ៧:៤៥ នាទីយប់
- ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ U22 ឥណ្ឌូណេស៊ី Vs កម្ពុជា ម៉ោង ៣:០០នាទីរសៀល
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
Posted by Unknown
អ៊ុតទាំងអស់គ្នា! Barcelona អាចវាយបក Real Madrid បានទេយប់នេះ?
Barcelona នឹងត្រូវលើកទ័ពទៅសងសឹក Real Madrid វិញនៅជើងទី២ ក្នុងកីឡដ្ឋាន Santiago Bernabéu ក្នុងពានរង្វាន់ Spanish Super Cup នៅម៉ោង៤ទៀបភ្លឺយប់នេះ។
សម្រាប់ជើងទី២ ក្រុមភ្ញៀវ Barca ត្រូវការធ្វើការធ្ងន់មែនទែន ដោយសារពេលលេងក្នុងដីពួកគេភ្លាត់ស្នៀតរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ ពោលគឺចាញ់៣-១។ ដូច្នេះ Barcelona ត្រូវប្រឹងលេងយ៉ាងណាវាយបកយកឈ្នះ ៤-២ ឬស៊ីឲ្យបានលើសពី៣គ្រាប់ ដើម្បីឈ្នះពាន និយាយរួមត្រូវស៊ុតឲ្យបានច្រើនគ្រាប់។
តំបន់កណ្ដាលរបស់ Real Madrid ដែលមានToni Kroos និង Isco កំពុងស្ថិតនៅចំណុចកំពូល ដែលជាឧបសគ្គធំសម្រាប់ Barcelona ព្រួយបារម្ភ។ Barca កំពុងមានបញ្ហាតំបន់កណ្ដាល ដោយសារពេលនេះ Andrés Iniesta មានរបួសភ្លៅត្រូវជំនួសវិញដោយ Roberto។ ចំពោះ Ronaldo អវត្តមាន៥ប្រកួតគ្មានចោទជាបញ្ហាសម្រាប់ស្ដេចសទេ ព្រោះកីឡាករទាំងអស់កំពុងលេងត្រូវជើងគ្នា។
ជុំវិញការប្រកួត Zidane បានលើកឡើងថា៖ "ពួកយើងរៀបចំរួចរាល់ ហើយនៅជើងទី១ពួកយើងធ្វើបានល្អ។ ពួកយើងសប្បាយចិត្តនូវអ្វីដែលពួកយើងបានធ្វើកន្លងមក ប៉ុន្តែវាជារដូវកាលវែងឆ្ងាយ ហើយពួកយើងត្រូវប្រឹងប្រែងបន្តទៀត។ អ្វីៗសុទ្ធតែអាចទៅរួច។ ក្នុងបាល់ទាត់មិនមានអ្វីច្បាស់លាស់ទេ។ ពួកយើងនៅតែប្រឹងលេងឲ្យអស់ពីចិត្ត ព្រោះ Barcelonaអាចបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេល"។
ចំណែកលោក Ernesto Valverde បាននិយាយថា៖ "គ្មានអ្វីដែលមិនអាចទៅរួចទេ។ ពួកយើងនៅតែមានវិធីក្នុងការលេងដើម្បីឈ្នះពាន។ Real មានប្រៀបជាង ហើយពួកយើងនឹងចាំមើលពួកគេក្នុងការវាយបក"។
ចំពោះទម្រង់លេងនិងកីឡាករអាចជា៖
Barcelona (៤-៣-៣)៖ Ter Stegen; Vidal, Piqué, Umtiti, Alba; Rakitic, Busquets, Roberto; Messi, Suárez, Deulofeu។
Real Madrid (៤-៤-២)៖ Navas; Carvajal, Nacho, Varane, Theo; Vázquez, Modric, Kovacic, Asensio; Bale, Benzema៕
Posted by Unknown
Powered by Blogger.